កាលបរិច្ឆេទ: ០៩ កក្កដា ២០២៤ / សុខភាព / Author : ATH Sokren
បញ្ចូលភាពទំនួលខុសត្រូវសង្គមទៅក្នុងគោលនយោបាយរបស់ខ្លួនធ្វើឲ្យសហគ្រាសមានភាពទាក់ទាញ និងមានកេរ្តិ៍ឈ្មោះល្អ បង្កើតឱ្យមានចំណងទាក់ទងយ៉ាងរឹងមាំជាមួយប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ គឺស្ថិតក្នុងទស្សនវិស័យបែបនេះហើយដែលសហគ្រាសផលិតឱសថប៉េប៉េអឹមបានផ្តួចផ្តើមសកម្មភាពសង្គមតាមរយៈបណ្តាញអ្នកគ្រប់គ្រងគណនី (Key account manager)។ ការធ្វើអំណោយជាថ្នាំពេទ្យនៅមជ្ឈមណ្ឌលអប់រំបែបសាសនាអ៊ីស្លាម(Dahras Coraniques)ដែលមានក្មេងៗរហូតដល់៣០០នាក់ និងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស្តីពីការព្យាបាលជំងឺគ្រុនក្តៅ និងការឈឺចុកចាប់ និងព្យាបាលសត្វល្អិតក្នុងពោះវៀនដែលកើតឡើងលើកុមារ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីទំនួលខុសត្រូវសង្គមរបស់សហគ្រាសយើងនៅក្នុងសហគមន៍។
នៅសហគ្រាសផលិតឱសថប៉េប៉េអឹម យើងមានជំនឿយ៉ាងមុតមាំថា ទំនួលខុសត្រូវរបស់យើងគឺមិនកំណត់ត្រឹមការផ្តល់ផលិតផលដែលមានគុណភាពតែម្យ៉ាងនោះទេ។ ការបញ្ចូលទំនួលខុសត្រូវសង្គមទៅក្នុងយុទ្ធសាស្រ្តរបស់សហគ្រាស មានន័យថា យើងចូលរួមចំណែកជួយឱ្យពលរដ្ឋម្នាក់ៗមានសិទ្ធិទទួលបានអត្ថប្រយោជន៍ស្មើៗគ្នា ហើយទន្ទឹមនឹងនេះយើងក៏ឆ្លើយតបទៅនឹងតម្រូវការរបស់ភាគីដែលពាក់ព័ន្ធ។
គាំទ្រសាលា Dahras Coraniques : ថ្មីៗនេះ យើងបានផ្តល់ជាអំណោយថ្នាំពេទ្យចាំបាច់មួយចំនួនទៅដល់សាលា Dahras Coraniques ជាគ្រឹះស្ថានអប់រំដែលទទួលកុមាររាប់រយនាក់។ អំណោយនេះផ្តល់ឲ្យក្នុងបំណងធ្វើឲ្យសុខភាព និងសុខុមាលភាពរបស់កុមារមានភាពល្អប្រសើរជាងមុន តាមរយៈការផ្តល់សេវាព្យាបាលចាំបាច់។
ការយល់ដឹងអំពីសុខភាពកុមារ : ទន្ទឹមនឹងការចែកអំណោយជាថ្នាំពេទ្យនេះ យើងក៏បានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីអប់រំសហគមន៍ឱ្យយល់ដឹងពីការព្យាបាលជំងឺគ្រុនក្តៅ និងការឈឺចុកចាប់របស់កុមារផងដែរ។ គំនិតផ្តួចផ្តើមនេះគឺសំខាន់ណាស់ដើម្បីលើកកម្ពស់ការបង្ការ និងផ្តល់ជីវិតល្អប្រសើរដល់កុមារ។
ទំនួលខុសត្រូវនៅតែមានបន្ត : សកម្មភាពរបស់យើងមិនបញ្ឈប់ត្រឹមនេះទេ។ សហគ្រាសផលិតឱសថប៉េប៉េអឹមចូលរួមក្នុងគម្រោងជាច្រើនរបស់សហគមន៍ និងគម្រោងទាក់ទិននឹងបរិស្ថានដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់យើង។ យើងក៏ផ្តល់អាទិភាពចម្បងលើការអនុវត្តប្រកបដោយនិរន្តរភាព និងសមភាពនៅក្នុងរាល់ប្រតិបត្តិការរបស់សហគ្រាសយើង ហើយតាមរយៈនេះគឺមានន័យថា យើងគាំទ្រឱ្យមានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ។
នៅសហគ្រាសផលិតឱសថប៉េប៉េអឹម យើងមានជំនឿយ៉ាងមុតមាំថា ទំនួលខុសត្រូវសង្គមមានសារៈសំខាន់ណាស់ក្នុងការកសាងសហគ្រាសមួយប្រកបដោយនិរន្តរភាព និងគួរឱ្យគោរព។ តាមរយៈការរៀបចំនយោបាយទំនួលខុសត្រូវសង្គមរបស់យើងឱ្យកាន់តែល្អប្រសើរ យើងសង្ឃឹមថាទៅថ្ងៃអនាគតសហគ្រាសរបស់យើងនឹងក្លាយជាសហគ្រាសមួយក្នុងចំណោមសហគ្រាសគំរូ ក្នុងបរិបទមួយដែលពីមួយថ្ងៃទៅមួយថ្ងៃការទាមទារកាន់តែខ្ពស់ ហើយរាល់សកម្មភាពនីមួយៗតែងតែត្រូវបានគេសង្កេតពិនិត្យយ៉ាងល្អិតល្អន់។ វិធីសាស្រ្តនេះមិនត្រឹមតែអាចឱ្យយើងឆ្លើយតបទៅនឹងការរំពឹងទុករបស់អតិថិជនរបស់យើងប៉ុណ្ណោះទេ តែវាក៏អាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមផងដែរ៕